Day: September 10, 2020

តើព្រះអង្គទតឃើញអ្វី នៅក្នុងខ្ញុំ?

កាល​ពី​ក្មេង អ្នក​ស្រី​អ៊ែរៀន អាបបេឡា(Arianne Abela) ​ដែល​ជា​អ្នក​ដឹក​នាំ​ក្រុម​ចម្រៀង បាន​អង្គុយ​ពី​លើ​ប្រអប់​ដៃ​របស់​គាត់ ដើម្បី​លាក់​កុំ​ឲ្យ​គេ​ឃើញ។ គាត់​មាន​ម្រាម​ដៃ​ជាប់​គ្នា​ពី​កំណើត នៅ​លើ​ដៃ​ទាំង​សង​ខាង ហើយ​គាត់​មិន​មាន​ជើង​ខាង​ឆ្វេង​ទេ។ ជើង​ខាង​ស្តាំ​របស់​គាត់​ក៏​មិន​មាន​ម្រាម​គ្រប់​ដែរ។ ក្នុង​នាម​ជា​អ្នក​ស្រឡាញ់​តន្រ្តី  និង​ជា​អ្នក​ចម្រៀង​សម្លេង​តូច គាត់​មាន​គម្រោង​ចូល​រៀន​ជំនាញ​រដ្ឋ​បាល​សាធារណៈ នៅ​មហា​វិទ្យាល័យ​ស្ម៊ីត។ ប៉ុន្តែ ថ្ងៃ​មួយ គ្រូ​បង្រៀន​ក្រុម​ចម្រៀង​របស់​គាត់ បានឲ្យ​គាត់​ដឹក​នាំ​ក្រុម​ចម្រៀង ដូច​នេះ​ គេ​ក៏​បាន​ឃើញ​ដៃ​របស់​គាត់​យ៉ាង​ងាយ។ ចាប់​តាំង​ពី​ពេល​នោះ​មក គាត់​ក៏​បាន​រក​ឃើញអាជីព​របស់​គាត់ នៅ​ក្នុង​វិស័យ​តន្រ្តី ដោយ​ទៅ​ដឹក​នាំ​ក្រុម​ចម្រៀង និង​ធ្វើ​ការ​ជា​អ្នក​ដឹក​នាំ​ក្រុម​ចម្រៀង នៅ​សកល​វិទ្យា​ល័យ​មួយ​ទៀត។ អ្នក​ស្រី​អ័បេឡាក៏​បាន​ពន្យល់​ថា “គ្រូ​បង្រៀន​របស់​ខ្ញុំ បាន​មើល​ឃើញ​អ្វី​មួយ នៅ​ក្នុង​ខ្ញុំ។​

រឿង​របស់​គាត់​បាន​លើក​ទឹក​ចិត្ត​អ្នក​ជឿ​ទាំង​ឡាយ ឲ្យ​សួរ​ខ្លួន​ឯង​ថា ​តើ​​ព្រះ ដែល​ជា​គ្រូ​បង្រៀន​ដ៏​បរិសុទ្ធ​របស់​យើង បាន​ទត​ឃើញ​អ្វី នៅ​ក្នុង​យើង ទោះ​យើង​មាន​ចំណុច​ខ្វះ​ខាត​យ៉ាង​ណា​ក៏​ដោយ? ជា​ការ​ពិត​ណាស់​ ព្រះ​អង្គ​ទត​ឃើញ​អង្គ​ទ្រង់ នៅ​ក្នុងយើង​ម្នាក់​ៗ​ លើស​ពី​អ្វី​ៗ​ទាំង​អស់។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “ទ្រង់​ក៏​បង្កើត​មនុស្ស​ឲ្យ​ដូច​រូប​អង្គ​ទ្រង់ គឺ​បាន​បង្កើត​គេ​ឲ្យ​ចំ​នឹង​រូប​អង្គ​ទ្រង់​នោះ​ឯង ក៏​បង្កើត​គេ​ឡើង​ជា​ប្រុស​ជា​ស្រី”(លោកុប្បត្តិ ១:២៧)។

ក្នុង​នាម​យើង​ជា​អ្នក​ដែល​ព្រះ​បាន​បង្កើត​ឲ្យ “ចំ​នឹង​រូប​អង្គ​ទ្រង់” យើង​គួរ​តែ​ឲ្យ​អ្នក​ដទៃ​មើល​ឃើញ​ព្រះ​អង្គ នៅ​ក្នុង​យើង​ផង​ដែរ​។ សម្រាប់​អ្នក​ស្រី​អ័បេឡា នាង​គិត​ថា គេ​បាន​មើល​ឃើញ​ព្រះ​យេស៊ូវ ជា​សំខាន់​បំផុត នៅ​ក្នុង​នាង គឺ​មិន​មែន​មើល​ឃើញ​ដៃ ដែល​មាន​ម្រាម​មិន​គ្រប់​នោះ​ទេ។ អ្នក​ជឿ​ទាំង​អស់​ក៏​ត្រូវ​មាន​លក្ខណៈ​ដូច​នេះ​ផង​ដែរ។ គឺ​ដូច​បទ​គម្ពីរ…